ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក អញ្ជើញជាអធិបតីភាពក្នុងពិធីដំឡើងទ្វាទឹករលាំងជ្រៃចុងក្រោយជានិមិត្តរូបនៅខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥
ពិធីដំឡើងទ្វាទឹករលាំងជ្រៃចុងក្រោយជានិមិត្តរូបនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក អភិបាលស្រុក លោកប្រធានមន្ទីរធនធានទឹក លោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តចូលរួមជាច្រើនរូបទៀត។
គួរបញ្ជាក់ផងដែរថា៖ គម្រោងសាងសង់ទំនប់ទ្វារទឹកនេះគ្រោងនិងបញ្ចប់ក្នុងខែមីថុនាខាងមុខនេះក្នុងជំនួយអង្គការ Jica ប្រទេសជប៉ុនផងដែរ។